ភ្នំពេញ ÷ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្នើសុំឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យសាវជ្រាវ ទីតាំងមួយ ដែលបានរាយការណ៍ថា! កំពុងបើកល្បែង<<មាន់ជល់ នឹងអាប៉ោង>>ខុសច្បាប់ នៅផ្លូវរថភ្លើង ម្តុំឈូកវ៉ា ស្ថិតក្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារការព្រួយបារម្ភ ប៉ះពាល់ សន្តិសុខ សណ្តាប់ធ្នាប់ និងជីវភាព ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន តាមការលើកឡើងថា!ទីតាំងល្បែងស៊ីសងមួយកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃ។
Category: ព័ត៌មានសន្តិសុខសង្គម
ទីតាំងល្បែងលេងអាប៉ោង និងលេងល្បែងជល់មាន់ តាមអនឡាញ ក្នុងបរិវេណ(ផ្ទះឡ)បើកលេងទាំងយប់ ទាំងថ្ងៃ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន គ្មានការបង្រ្កាប! ……….
ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងលេងអាប៉ោង និងលេងល្បែងជល់មាន់ តាមអនឡាញ ក្នុងបរិវេណ(ផ្ទះឡ)ស្ថិតក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងទាំងយប់ ទាំងថ្ងៃ តែលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ ។ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នៅសម្ងំស្ងៀមមិនឃើញចាត់ឲ្យកូនចៅ ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! តើហេតុអ្វី!ទៅទាន។
(កាសុីណូ ហេរ៉ូ 777)មួយកន្លែង ជិតច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី បើកល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ កំពុងធ្វើទុក្ខបុកម្នេញ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភ ជាខ្លាំង …………………….
ខេត្តព្រៃវែង ៖ អ្នកច្បាប់ ក៏ដូចមហាជនទូទៅ ក៏ធ្លាប់បានដឹងដែលថា! គោលការណ៍(កាស៊ីណូ)និមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្ម បើក(កាស៊ីណូ)កម្សាន្តជារឿងត្រឹមត្រូវ តែបើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ? ជារឿងខុសច្បាប់ 100%។
ម្ចាស់(កាស៊ីណូ 33)មួយកន្លែង ច្រកទ្វារព្រំដែន ស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង ………………..
ខេត្តព្រៃវែង ÷ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានអោយដឹងថា! (កាសុីណូ 33)មួយកន្លែង ជិតច្រកទ្វារព្រំដែន ស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងគៀងក្រុមញៀនល្បែងមានខ្មែរ និងជនជាតិវៀតណាម ឆ្លងដែន អោយមកជួបជុំគ្នាលេងល្បែងជល់មាន់ អាប៉ោង យូគី និងល្បែងសុីសងតាមអនឡាញ យ៉ាងគគ្រឹកគគ្រេង គ្មានការបង្រ្កាប! ធ្វើអោយ ពលរដ្ឋ ដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវហើយមើលទៅ។
ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងក្នុង ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ បើកលេងអនាធិបតេយ្យ គ្មានការបង្រ្កាប! សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវ ផងក៏មិនដឹង?
ខេត្តត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រិះគន់ថា! អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បណ្តោយឲ្យមានបទល្មើសល្បែងស៊ីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ក្នុងព្រៃឬស្សី ត្រង់ចំណុច បង្គោលភ្លើងលេខ ៨៧ ស្ថិតនៅភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី ថា! អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុង ខេត្តព្រៃវែង ទុកឲ្យបទល្មើសបើកលេងយ៉ាងគគ្រឹកគគ្រេង គ្មានការបង្រ្កាប! …………………
ខេត្តព្រៃវែង ÷ បុគ្គលដែលហ៊ានបើកល្បែងសុីសងខុសច្បាប់ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រហែល អាងខ្នង បង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផងមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត បើកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ចូលលេងល្បែងស៊ីសងជល់មាន់ និងអាប៉ោង និងល្បែងសុីសងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត បានដោយរលូន.!
បែកធ្លាយ.! នៅលើផ្សារទំនើប សូរិយា ជាន់(ទី៥)ស្ថិតក្នុង សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ បើកល្បែងស៊ីសងគ្រប់ប្រភេទ បានដោយរលូន?
ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍ ពីបងប្អូនអាជីវករលក់ដូរ នៅផ្សារ ទំនើប សូរិយា បង្ហើបប្រាប់ អ្នកសារព័ត៌មាន យើងឲ្យបានដឹងថា! នៅលើផ្សារ ទំនើប សូរិយា ជាន់(ទី៥)ស្ថិតក្នុង សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកលេងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)និងល្បែងស៊ីសង ជាច្រើន ប្រភេទ ផ្សេងៗទៀត បានដោយរលូន? រីឯ.អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ នាំគ្នារក្សាភាពស្ងៀមស្ងាត់ គ្មានការបង្ក្រាប!
អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ស្រុកតំបែរ មើលរំលងទីតាំងបទល្មើសល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ មួយកន្លែងនៅភូមិទួលប្រស់ ឃុំសេដា …………………
ខេត្តត្បូងឃ្មុំ ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ម្ចាស់ទីតាំងល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ មួយកន្លែង នៅភូមិទួលប្រស់ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ សង្ស័យត្រូវថ្នាំសណ្តំ ស្រវាំងភ្នែកអស់ហើយមើលទៅ បានជាមើលមិនឃើញ។
