រាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្តម ទូច ស៊ីផាត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន បានដឹកនាំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការត្រៀមលក្ខណៈអនុវត្តការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS និងប្រព័ន្ធ SARMIS ដោយមានសមាសភាពអញ្ជើញចូលរួមពីសំណាក់លោកអគ្គលេខាធិការរង លោកអគ្គនាយករងសវនកម្មផ្ទៃក្នុង លោកប្រធាននាយកដ្ឋាន ចំណុះអគ្គលេខាធិការដ្ឋាន និងលោក លោកស្រីតំណាងនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានបច្ចេកទេស។

កិច្ចប្រជុំខាងលើមានគោលបំណងពិភាក្សាលើការអនុវត្តការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS និងប្រព័ន្ធ SARMIS ព្រមទាំងរៀបចំសមាសភាពមន្ត្រីបង្គោលសម្រាប់ការអនុវត្តតាមបណ្តានាយកដ្ឋានចំណុះទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

Leave a Reply

Your email address will not be published. Required fields are marked *