ម្ចាស់(កាសុីណូ33)ច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក បើកចំហរឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង គ្រប់ប្រភេទ ផ្គើននិងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា(គ.ល.ក)

ខេត្តព្រៃវែង ÷ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! ទីតាំង(កាស៊ីណូ33)ច្រកព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកចំហរឲ្យពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ហើយមើលទៅ។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់ទីតាំង(កាសុីណូ)និងបក្សពួករបស់ខ្លួន ក៏មិនហ៊ានបើកចំហរឲ្យពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក្នុង(កាសុីណូ33)ច្រកព្រំដែនស្វាយអាង៉ោង នៅលើទឹកដី នៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ប្រជាពលរដ្ឋរស់នៅ សព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា អសន្តិសុខ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង។
នឹងលោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។

ជាពិសេស ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជួយចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ និងល្បែងស៊ីសងខុសច្បាប់ ផ្សេងៗទៀត នៅក្នុង(កាសុីណូ33)ច្រកព្រំដែនស្វាយអាង៉ោង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។

៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *