««ការវាយប្រហារផ្លូវចិត្តកូនដ៏ធ្ងន់ធ្ងរបំផុត គឺការយកកូនទៅប្រៀបធៀបនឹងអ្នកដទៃ»។»
អនុសាសន៍នេះ ជាការរំលឹកដល់មាតាបិតា និងអាណាព្យាបាល ឱ្យយកចិត្តទុកដាក់ចំពោះអារម្មណ៍ និងការលូតលាស់របស់កូនៗ។ កុមារម្នាក់ៗមានសមត្ថភាព ចំណុចខ្លាំង និងល្បឿននៃការអភិវឌ្ឍខុសៗគ្នា។
ការលើកទឹកចិត្ត ការស្តាប់ និងការផ្តល់ឱកាសឱ្យកូនខិតខំប្រឹងប្រែង តាមសមត្ថភាពរបស់ខ្លួន គឺជាមូលដ្ឋានសំខាន់ក្នុងការជួយឱ្យពួកគេមានទំនុកចិត្ត និងរីកចម្រើនប្រកបដោយភាពវិជ្ជមាន។
អប់រំដោយការយល់ចិត្ត លើកទឹកចិត្តដោយក្តីស្រឡាញ់ និងកុំប្រៀបធៀបកូនជាមួយអ្នកដទៃ។
#សម្តេចតេជោហ៊ុនសែន #អប់រំកូន #មាតាបិតា #កុមារ #ការលើកទឹកចិត្ត
