ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន

(ក្រចេះ)៖ ការពង្រឹងសមត្ថភាព សាមគ្គីភាព និងការទទួលខុសត្រូវរបស់កម្លាំងគណបក្សនៅមូលដ្ឋាន គឺជាកត្តាសំខាន់ក្នុងការបន្តបេសកកម្មបម្រើប្រជាជន ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញការអភិវឌ្ឍឃុំ សង្កាត់ឱ្យកាន់តែរីកចម្រើន។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នាចុងសប្តាហ៍នេះ។

សូមរំលឹកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន៖

««ការវាយប្រហារផ្លូវចិត្តកូនដ៏ធ្ងន់ធ្ងរបំផុត គឺការយកកូនទៅប្រៀបធៀបនឹងអ្នកដទៃ»។»

ប្អូនស្រី នី វណ្ណា អាយុ២៧ឆ្នាំ មានជំងឺមហារីកសុដន់ រស់នៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យកាល់ម៉ែត

ប្រជាពលរដ្ឋដែលមានជំងឺហើយមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលខេត្ត ព្រះសីហនុបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់ប្អូនស្រី នី វណ្ណា ដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ពលរដ្ឋផ្ទុះការរិះគន់ ទីតាំង(កាសុីណូ អេសវី)មួយកន្លែងក្នុង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកល្បែងសុីសងខុសច្បាប់ អោយពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ដែលច្បាប់មិនអនុញ្ញាត ………………….

ខេត្តស្វាយរៀង ÷ អ្នកច្បាប់ ក៏ដូចមហាជន ក៏ធ្លាប់បានដឹងដែលហើយគោលការណ៍កាស៊ីណូនិមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្មបើកកាស៊ីណូកម្សាន្តជារឿងត្រឹមត្រូវ បើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ? ជារឿងខុសច្បាប់ 100%។

រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកចរាចរណ៍ ៣ថ្ងៃ ជុំវិញពិធីបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញគោលការណ៍ណែនាំសំខាន់ៗ ដើម្បីបង្កើនសុវត្ថិភាព និងសម្រួលលំហូរចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ១០

ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ១០ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

អបអរសាទរ ទិវាគ្រូបង្រៀន ( ៥ តុលា ) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»

ការប្រារព្ធទិវាគ្រូបង្រៀននេះឡើង ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពី តួនាទីស្នូលរបស់គ្រូបង្រៀន ក្នុងការបណ្តុះសម្បទាគ្រប់ជ្រុងជ្រោយដល់យុវជន ដើម្បីអាចឆ្លើយតបទៅនឹងបរិបទពិភពលោក ដែលកំពុងប្រែប្រួលឥត ឈប់ឈរ។

ពលរដ្ឋស្នើឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បង្ក្រាប! ទីតាំងល្បែងលេងអាប៉ោង និងជល់មាន់ ឡូតូ តាមអនឡាញ នៅក្នុងតារាងបាល់(ផ្ទះឡ)មួយកន្លែងនេះផង បើកលេងទាំងយប់ថ្ងៃ ………………………….

ភ្នំពេញ ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ទីតាំងល្បែងអាប៉ោង និងមាន់ជល់ ឡូតូ តាមអនឡាញ នៅក្នុងតារាងបាល់(ផ្ទះឡ)ស្ថិតក្នុងមូលដ្ឋាន សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ឯកឧត្តម ញ៉ែម សំអឿន ចាត់ក្រុមកាកបាទ ក្រហម សង្កាត់បឹងកន្សែង ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ឧបត្ថម្ភជូន វីរកងទ័ព និងគ្រួសារវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត

ដោយមានការណែនាំ គិតគូយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្ត និងជាប្រធានគណ:កម្មាធិការសាសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅព្រឹកទី៤ ខែតុលាឆ្នាំ២០២៦ ឯកឧត្តមបានចាត់ លោក ឆេញ រដ្ឋា ប្រធានក្រុមកាកបាទក្រហមសង្កាត់ បឹងកន្សែងចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់សាខាឧបត្ថម្ភ ជូន វីរកងទ័១នាក់ ឈ្មោះ ឆុន រតនះ នៅភូមិអូរកន្តិលជា វីរកងទ័ពជួរមុខនៅច្រកអានសេះ និងគ្រួសារវីរកងទ័ព១នាក់ ឈ្មោះ ធួង រីណា រស់នៅភូមិ អូរកន្តិល…

ឯកឧត្តម ស្វាយ ស៊ីថា អញ្ជើញដឹកនាំវគ្គបណ្តុះបណ្តាលពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់មួយស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» នៅទីរួមខេត្តកណ្តាល ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា AI ដែលអាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងការបង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។