ឯកឧត្តម ទូច ស៊ីផាត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន បានដឹកនាំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការត្រៀមលក្ខណៈអនុវត្តការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS និងប្រព័ន្ធ SARMIS ដោយមានសមាសភាពអញ្ជើញចូលរួមពីសំណាក់លោកអគ្គលេខាធិការរង លោកអគ្គនាយករងសវនកម្មផ្ទៃក្នុង លោកប្រធាននាយកដ្ឋាន ចំណុះអគ្គលេខាធិការដ្ឋាន និងលោក លោកស្រីតំណាងនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានបច្ចេកទេស។
Category: ព័ត៌មានជាតិ
ក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្ញុំជាប់បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបីនៅអាស៊ីកណ្ដាល រួមមានសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្តង់ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។
ក្នុងអំឡុងមួយសប្តាហ៍នេះដែរ លោក អ៊ុំ សំអាន បានចេញសារជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ និងតាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មានគ្នាគាត់មួយចំនួន ដូចជាអាស៊ីសេរី ។ល។ ពាក់ព័ន្ធនឹងការជជែក ផ្ទៀងផ្ទាត់គ្នាអំពីព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩។ ជារួម ទោះបីជាគាត់និយាយច្រើនក៏ដោយ សាររបស់គាត់គឺនៅដដែលៗ ដោយគាត់បង្ហាញថា ÷
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន
(ក្រចេះ)៖ ការពង្រឹងសមត្ថភាព សាមគ្គីភាព និងការទទួលខុសត្រូវរបស់កម្លាំងគណបក្សនៅមូលដ្ឋាន គឺជាកត្តាសំខាន់ក្នុងការបន្តបេសកកម្មបម្រើប្រជាជន ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញការអភិវឌ្ឍឃុំ សង្កាត់ឱ្យកាន់តែរីកចម្រើន។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នាចុងសប្តាហ៍នេះ។
ឯកឧត្តម ញ៉ែម សំអឿន ចាត់ក្រុមកាកបាទ ក្រហម សង្កាត់បឹងកន្សែង ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ឧបត្ថម្ភជូន វីរកងទ័ព និងគ្រួសារវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត
ដោយមានការណែនាំ គិតគូយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្ត និងជាប្រធានគណ:កម្មាធិការសាសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅព្រឹកទី៤ ខែតុលាឆ្នាំ២០២៦ ឯកឧត្តមបានចាត់ លោក ឆេញ រដ្ឋា ប្រធានក្រុមកាកបាទក្រហមសង្កាត់ បឹងកន្សែងចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់សាខាឧបត្ថម្ភ ជូន វីរកងទ័១នាក់ ឈ្មោះ ឆុន រតនះ នៅភូមិអូរកន្តិលជា វីរកងទ័ពជួរមុខនៅច្រកអានសេះ និងគ្រួសារវីរកងទ័ព១នាក់ ឈ្មោះ ធួង រីណា រស់នៅភូមិ អូរកន្តិល…
ឯកឧត្តម ស្វាយ ស៊ីថា អញ្ជើញដឹកនាំវគ្គបណ្តុះបណ្តាលពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់មួយស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» នៅទីរួមខេត្តកណ្តាល ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា AI ដែលអាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងការបង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និង ជួយឧបត្ថម្ភ ថវិកា សម្ភារៈ និង ស្បៀង អាហារ នានាជូនដល់កងទ័ព កងនគបាលជួរមុខ ខេត្តព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ.
ខេត្តព្រះវិហារ . នៅព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦. ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និង បានជួយឧបត្ថម្ភថវិកា សម្ភារៈ និងស្បៀងអាហារ នានា មួយចំនួន ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅគណៈបញ្ជាការនគបាលជាតិ ប្រចាំទិសភូមិភាគ៤ ខេត្តព្រះវិហារ សំរាប់បែងចែកជូន បណ្តាកំលាំងកងទ័ពដែលឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ប្រចាំទិសទី១ ខេត្តព្រះវិហារ…
សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC» របស់ក្រុមហ៊ុន ធី អេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
