ដោយមានការណែនាំ គិតគូយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន អភិបាល
ខេត្ត និងជាប្រធានគណ:កម្មាធិការសាសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅព្រឹកទី៤ ខែតុលាឆ្នាំ២០២៦ ឯកឧត្តមបានចាត់ លោក ឆេញ រដ្ឋា ប្រធានក្រុមកាកបាទក្រហមសង្កាត់ បឹងកន្សែងចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់សាខាឧបត្ថម្ភ
ជូន វីរកងទ័១នាក់ ឈ្មោះ ឆុន រតនះ នៅភូមិអូរកន្តិលជា វីរកងទ័ពជួរមុខនៅច្រកអានសេះ និងគ្រួសារវីរកងទ័ព១នាក់ ឈ្មោះ ធួង រីណា រស់នៅភូមិ អូរកន្តិល ត្រូវជាប្រពន្ធរបស់កងទ័ពជួរមុខឈ្មោះ ជិ ភីវ៉ត នៅជួរមុខខេត្តឧត្តរមានជ័យ កង
ពលលេខ៦ ដែលអ្នកទាំងពីកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែក
ខេត្តរតនគិរី។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះលោក ឆេញ បានលើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែង
តែយកចិត្តទុកដាក់ចំពោះកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះ
ខាតឡើយ។ ប្រធានក្រុមកាកបាទក្រហមសង្កាត់បឹងកន្សែងរូបនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរ:កងទ័ពដែលបានបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ។

អំណោយមនុស្សធម៌ដែលបានជូនវីរ:កងទ័ព និងវីរកងទ័ពទាំង២នាក់នាពេលនេះ ក្នុង១នាក់ទទួលបាន អង្ករ ចំនួន ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកសុីអុីវ ១យួរ,១០មុឺនរៀល៕

