ភ្នំពេញ ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ទីតាំងល្បែងអាប៉ោង និងមាន់ជល់ ឡូតូ តាមអនឡាញ នៅក្នុងតារាងបាល់(ផ្ទះឡ)ស្ថិតក្នុងមូលដ្ឋាន សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ប្រជាពលរដ្ឋរស់នៅ(ផ្ទះឡ)បានរាយការណ៍ឲ្យដឹងថា! ល្បែងអាប៉ោង និងមាន់ជល់ ឡូតូ តាមអនឡាញ នៅក្នុង តារាងបាល់(ផ្ទះឡ)កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ!
ក្តីកង្វល់ ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ ជាខ្លាំង បញ្ហា អសន្តិសុខ និងសុវត្ថិភាព នៅក្នុងមូលដ្ឋាន ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។ល។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ! ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់ មន្ត្រី ជំនាញ ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងលេងអាប៉ោង និងមាន់ជល់ ឡូតូ តាមអនឡាញ នៅក្នុង តារាងបាល់(ផ្ទះឡ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។
៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
