ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និង ជួយឧបត្ថម្ភ ថវិកា សម្ភារៈ និង ស្បៀង អាហារ នានាជូនដល់កងទ័ព កងនគបាលជួរមុខ ខេត្តព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ.

ខេត្តព្រះវិហារ . នៅព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦. ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និង បានជួយឧបត្ថម្ភថវិកា សម្ភារៈ និងស្បៀងអាហារ នានា មួយចំនួន ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅគណៈបញ្ជាការនគបាលជាតិ ប្រចាំទិសភូមិភាគ៤ ខេត្តព្រះវិហារ សំរាប់បែងចែកជូន បណ្តាកំលាំង​កងទ័ព​ដែលឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ប្រចាំទិសទី១ ខេត្តព្រះវិហារ ។

ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និង នាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចអន្តរាគមន៍លេខ១២៨ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស្មារតីសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរវាងសមរភូមិក្រោយ នឹងសមរភូមិមុខ និងសូមគោរពជូនពរ មានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ប្រាជ្ញាវៀងវៃ សម្រេចជោគជ័យគ្រប់ភារកិច្ច និងសូមជួបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ 🙏🙏🙏

Leave a Reply

Your email address will not be published. Required fields are marked *