ខេត្តព្រៃវែង ÷ អ្នកច្បាប់ ក៏ដូចមហាជន ក៏ធ្លាប់បានដឹងដែលហើយគោលការណ៍កាស៊ីណូនិមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្មបើកកាស៊ីណូកម្សាន្តជារឿងត្រឹមត្រូវ បើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ? ជារឿងខុសច្បាប់ 100%។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងកាសុីណូ K88 មួយកន្លែង ជិតច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតនៅភូមិប្រោះស្វា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង កំពុងគៀងគរពលរដ្ឋខ្មែរឲ្យចូលលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង ដែលច្បាប់មិនអនុញ្ញាត ហើយផ្គើននិងគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា(គ.ល.ក) រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ក៏រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាបនោះដែរ?

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែករឹងមាំទេនោះ? ម្ចាស់ទីតាំងកាសុីណូ K88 មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ ក៏មិនហ៊ានបើកលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង កាសុីណូ K88 នៅលើទឹកដីនៃ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា អសន្តិសុខ នៅក្នុងមូលដ្ឋាន ដែលពួកគាត់ ម្យ៉ាងទៀត ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង។
រួមនឹងលោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។
ជាពិសេស ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជួយចាត់ មន្ត្រីជំនាញ ពាក់ព័ន្ធចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ ប្រភេទ នៅក្នុង កាសុីណូ K88 មួយកន្លែង ជិតច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
