ពលរដ្ឋផ្ទុះការរិះគន់ ទីតាំង(កាសុីណូ អេសវី)មួយកន្លែងក្នុង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកល្បែងសុីសងខុសច្បាប់ អោយពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ដែលច្បាប់មិនអនុញ្ញាត ………………….

ខេត្តស្វាយរៀង ÷ អ្នកច្បាប់ ក៏ដូចមហាជន ក៏ធ្លាប់បានដឹងដែលហើយគោលការណ៍កាស៊ីណូនិមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្មបើកកាស៊ីណូកម្សាន្តជារឿងត្រឹមត្រូវ បើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ? ជារឿងខុសច្បាប់ 100%។

ទោះបីមានការរិទ្ធបន្តឹង និងការណែនាំយ៉ាងម៉ឺងម៉ាត់ ពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល យ៉ាងណាក៏ដោយ ទីតាំង(កាសុីណូ អេសវី)មួយកន្លែង ស្ថិតនៅភូមិព្រៃវ័ល្ល ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង គេសង្កេតឃើញនៅតែបន្តបើកល្បែងជល់មាន់ និងល្បែងស៊ីសងផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន គ្មានការទប់ស្កាត់ និងបង្ក្រាបឡើយ!។

មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា! ទីតាំង(កាសុីណូ អេសវី)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងល្បែងជល់មាន់ និងល្បែងស៊ីសងផ្សេងៗទៀត អោយពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ ផ្គើននិងគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា(គ.ល.ក)។

ក្តីកង្វល់ប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា អសន្តិសុខ នៅក្នុងមូលដ្ឋាន ដែលពួកគាត់រស់នៅ សព្វថ្ងៃនេះ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោក ពេជ្រ វិរ: ស្នងការនគរបាលខេត្តស្វាយរៀង។
និងលោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។

ជាពិសេស ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយចាត់មន្ត្រី ជំនាញ ចុះពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ និងល្បែងស៊ីសងផ្សេងៗទៀត នៅក្នុង(កាសុីណូ អេសវី)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។

៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *