ទីតាំងល្បែងលេងអាប៉ោង និងលេងល្បែងជល់មាន់ តាមអនឡាញ ក្នុងបរិវេណ(ផ្ទះឡ)បើកលេងទាំងយប់ ទាំងថ្ងៃ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន គ្មានការបង្រ្កាប! ……….

ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងលេងអាប៉ោង និងលេងល្បែងជល់មាន់ តាមអនឡាញ ក្នុងបរិវេណ(ផ្ទះឡ)ស្ថិតក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងទាំងយប់ ទាំងថ្ងៃ តែលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ ។
និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នៅសម្ងំស្ងៀមមិនឃើញចាត់ឲ្យកូនចៅ ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! តើហេតុអ្វី!ទៅទាន។

ក្តីកង្វល់ ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា អសន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូមិន កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។ល។

ហេតុ! ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីនគរបាល ជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងលេងអាប៉ោង និងលេងល្បែងជល់មាន់ តាមអនឡាញ ក្នុងបរិវេណ(ផ្ទះឡ)ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *