ពលរដ្ឋស្នើឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ពិនិត្យទីតាំងល្បែង<<មាន់ជល់ និងអាប៉ោង>>ខុសច្បាប់ មួយកន្លែងក្នុង ខណ្ឌពោធិ៍សែនជ័យ ខណៈច្បាប់ហាមឃាត់ ល្បែងស៊ីសងដែលមិនមានអនុញ្ញាត ………..

ភ្នំពេញ ÷ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្នើសុំឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យសាវជ្រាវ ទីតាំងមួយ ដែលបានរាយការណ៍ថា! កំពុងបើកល្បែង<<មាន់ជល់ នឹងអាប៉ោង>>ខុសច្បាប់ នៅផ្លូវរថភ្លើង ម្តុំឈូកវ៉ា ស្ថិតក្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារការព្រួយបារម្ភ ប៉ះពាល់ សន្តិសុខ សណ្តាប់ធ្នាប់ និងជីវភាព ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន តាមការលើកឡើងថា!ទីតាំងល្បែងស៊ីសងមួយកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃ។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានតែខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែង<<មាន់ជល់ នឹងអាប៉ោង>>ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ក៏មិនហ៊ានបើកលេងនៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឡើយ!

ជាក់ស្តែងនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦.នេះ ទីតាំងល្បែង<<មាន់ជល់ នឹងអាប៉ោង>>ខុសច្បាប់ មួយកន្លែង នៅផ្លូវរថភ្លើង ម្តុំឈូកវ៉ា ស្ថិតក្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកលេងភ្នាល់ចាក់លុយចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯងណោះ ក្នុងការ <<ភ្នាល់មាន់>>មួយគូៗ នាំគ្នា ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅតំបន់នោះ មានការព្រួយបារម្ភ ជាខ្លាំង បញ្ហាអសន្តិសុខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ម្យ៉ាងទៀត ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ។ល។

ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់ មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះពិនិត្យ សាវជ្រាវ និងបង្រ្កាប! ទីតាំងល្បែង<<មាន់ជល់ នឹងអាប៉ោង>>ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *