ទីតាំងល្បែងអនឡាញ(ឡូតូ៨៨៨៨)មួយកន្លែងក្នុង ឃុំបែកចាន ស្រុកអង្គស្នួល ពលរដ្ឋមានការព្រួយបារម្ភ ………..

ខេត្តកណ្តាល ÷ បុគ្គលដែលហ៊ានបើកល្បែងអនឡាញ(ឡូតូ ៨៨៨៨)មួយកន្លែងស្ថិតនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមើលទៅ បានជា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងអនឡាញ (ឡូតូ៨៨៨៨)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ ជាខ្លាំង ខ្លាចកើតមាន អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាលួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។

ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូមមេត្តា ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងអនឡាញ(ឡូតូ៨៨៨៨)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *