កាសុីណូ V168 ព្រែកចាក ខេត្តកំពត បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងមាន់ជល់ រួមនិងល្បែងសុីសងខុសច្បាប់ ផ្សេងៗទៀតយ៉ាងគគ្រឹកគគ្រេង …………………………

ខេត្តកំពត ÷ អ្នកច្បាប់ ក៏ដូចមហាជន ក៏ធ្លាប់បានដឹងដែលហើយគោលការណ៍កាស៊ីណូនិមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្មបើកកាស៊ីណូកម្សាន្តជារឿងត្រឹមត្រូវ បើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ? ជារឿងខុសច្បាប់ 100%។

តើមូលហេតុអ្វី!បានជាកាស៊ីណូ V168 ព្រែកចាក ខេត្តកំពត បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងមាន់ជល់ រួមនិងល្បែងសុីសងខុសច្បាប់ ផ្សេងៗទៀតយ៉ាងគគ្រឹកគគ្រេង ផ្គើននិងគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា(គ.ល.ក)

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ឲ្យដឹងថា! ទីតាំងកាសុីណូ V168 ព្រែកចាក ខេត្តកំពត កំពុងបើកដំណើរការលេងល្បែងមាន់ជល់ រួមនិងល្បែងស៊ីសងខុសច្បាប់ ផ្សេងៗទៀតយ៉ាងគគ្រឹកគគ្រេង ភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ ក្នុងការ ភ្នាល់មាន់ មួយគូៗ នាំគ្នា ស្រែកហ៊ោ កញ្ជ្រៀវ សំឡេង ទ្រហឹង អឺងកង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងមូលដ្ឋាន ពុំឃើញចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ បញ្ហា អសន្តិសុខ ម្យ៉ាងទៀត ពួកគាត់ ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។នឹង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។

ជាពិសេស ឯកឧត្តមអភិសន្តិបណ្ធិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជួយចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងសុីសង គ្រប់ប្រភេទ បង្កប់ក្នុង កាស៊ីណូ V168 ព្រែកចាក ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *