ភ្នំពេញ ÷ ប្រជាពលរដ្ឋលើកឡើងថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ មិនគួរបណ្តោយឲ្យទីតាំងល្បែងមាន់ជល់ និងអាប៉ោងខុសច្បាប់ ទ្រង់ទ្រាយធំ មួយកន្លែង នៅផ្លូវរថភ្លើង ម្តុំឈូកវ៉ា បើកលេងយ៉ាងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ និងបង្ក្រាបនោះទេ?
ជាក់ស្តែងនៅរសៀលថ្ងៃទី១៣ .១៤ ខែកញ្ញា ឆ្នាំ២០២៦.នេះ ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា! ទីតាំងល្បែងមាន់ជល់ និងអាប៉ោងខុុសច្បាប់ ទ្រង់ទ្រាយធំ នៅផ្លូវរថភ្លើង ម្តុំឈូកវ៉ា ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ភ្នាល់ចាក់លុយចាញ់ឈ្នះ រាប់លាន.រៀល ដល់រាប់ពាន់.ដុល្លារ ក្នុងការភ្នាល់មាន់ មួយគូៗនាំគ្នាស្រែកហ៊ោកញ្ជ្រៀវសំឡេង ទ្រហឹងអឺងកង បង្កភាពអនាធិបតេយ្យ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ធ្វើឲ្យពលរដ្ឋដាក់សង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មួយចំនួន ខណ្ឌពោធិ៍សែនជ័យ សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះ រួចហើយមើលទៅ បានជាគ្មានការទប់ស្កាត់ និងបង្ក្រាប! ផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ក្តីកង្វល់ ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ ជាខ្លាំង បញ្ហា អសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះ? មិនយូមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម ជាពិសេស ជួញដូរគ្រឿងញៀន។ល។
ដូច្នេះហើយ ប្រជាពលរដ្ឋមូលដ្ឋាន សំណូមពរ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ជួយចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ សាវជ្រាវ ទីតាំងល្បែងមាន់ជល់ និងអាប៉ោងខុសច្បាប់ ទ្រង់ទ្រាយធំ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាប! ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
