លោក មីង អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ាបានអញ្ជើញមកដល់កម្ពុជាជាផ្លូវការ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ

(ភ្នំពេញ)៖ លោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ាបានអញ្ជើញមកដល់ប្រទេស កម្ពុជាជាផ្លូវការ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា។ ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មីន អោង ឡាំង ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា អញ្ជើញ បានទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង នៅក្នុងព្រះបរមនាមព្រះមហាក្សត្រនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។

បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចជាផ្លូវរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក មីន អោង ឡាំង នឹងមានជំនួបប្រជុំកំពូលជាមួយគ្នា។ ក្រៅពីជួបសម្តេចតេជោហើយនោះ លោក មីន អោង ឡាំង ក៏នឹងមានជំនួបជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
https://t.me/swiftnewsdaily

Leave a Reply

Your email address will not be published. Required fields are marked *