ខេត្តត្បូងឃ្មុំ ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ម្ចាស់ទីតាំងល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ មួយកន្លែង នៅភូមិទួលប្រស់ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ សង្ស័យត្រូវថ្នាំសណ្តំ ស្រវាំងភ្នែកអស់ហើយមើលទៅ បានជាមើលមិនឃើញ។
បុគ្គលដែលហ៊ានបើកល្បែងសុីសង(មាន់ជល់)តាមអនឡាញ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកលេងបានដោយរលូន? អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះ មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពលទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ ប្រាកដណាស់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។
ករណីបទល្មើសល្បែងស៊ីសងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ ប្រជពលរដ្ឋ សំណូមពរ ឧត្ដមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ។
ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួយចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះធ្វើការ ត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ មួយកន្លែង ស្ថិតនៅភូមិទួលប្រស់ ឃុំសេដា ស្រុកតំបែរ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម៕

