ខេត្តកំពត ÷ បុគ្គលដែលហ៊ានបើកល្បែងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ .!និង ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួករបស់ខ្លួន ក៏មិនហ៊ានបើកលេងល្បែងជល់មាន់និងអាប៉ោង ខុសច្បាប់ ទ្រង់ទ្រាយធំ នៅលើទឹកដី នៃស្រុកឈូក ខេត្តកំពត បានឡើយ។

ជាក់ស្តែងទីតាំងបទល្មើសមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា! កំពុងគៀងគរក្រុមញៀនល្បែងឲ្យចូលលេងល្បែងជល់មាន់និងអាប៉ោង ខុសច្បាប់ ភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ ក្នុងការ ភ្នាល់មាន់ មួយគូៗ ហើយនាំគ្នា ស្រែក ហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង យ៉ាងសប្បាយ រីឯ.អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ស្រុកឈូក នាំគ្នារក្សាភាពស្ងៀមស្ងាត់ គ្មានការទប់ស្កាត់ និងបង្ក្រាបឡើយ!សង្ស័យ ត្រូវថ្នាំសណ្តំ ម្ចាស់ទីតាំងល្បែងស៊ីសង មួយកន្លែងនេះអស់ហើយមើលទៅ។

ក្តីកង្វល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។

ប្រជាពលរដ្ឋ សំណូមពរ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។
ជាពិសេស ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។ ជួយចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់និងអាប៉ោង ខុសច្បាប់ ទ្រង់ទ្រាយធំ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ ដើម្បី ពង្រឹង សន្តិសុខ សង្គម៕
