ភ្នំពេញ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍ប្រាប់ឲ្យដឹងថា! ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតគោកព្រេជ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំគ្នាបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ពាក់ព័ន្ធក្នុង ខណ្ឌពោធិ៍សែនជ័យ បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប!
មជ្ឈដ្ឋាន ខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមាន ខ្នងបង្អែករឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក របស់ខ្លួន ក៏មិនហ៊ានបើកលេងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះ មិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយចាត់វិធានការ ក្នុងការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕
