ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍ ពីបងប្អូនអាជីវករលក់ដូរ នៅផ្សារ ទំនើប សូរិយា បង្ហើបប្រាប់ អ្នកសារព័ត៌មាន យើងឲ្យបានដឹងថា! នៅលើផ្សារ ទំនើប សូរិយា ជាន់(ទី៥)ស្ថិតក្នុង សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកលេងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)និងល្បែងស៊ីសង ជាច្រើន ប្រភេទ ផ្សេងៗទៀត បានដោយរលូន? រីឯ.អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ នាំគ្នារក្សាភាពស្ងៀមស្ងាត់ គ្មានការបង្ក្រាប!
មជ្ឈដ្ឋានខាងក្រៅ .!និងបងប្អូនអាជីវករលក់ដូរ នៅផ្សារទំនើប សូរិយា រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នាជា ប្រពន្ធ ហើយមានខ្នងបង្អែករឹងមាំ នោះទេ? ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក ក៏មិនហ៊ាន បើកលេងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)និងល្បែងស៊ីសង ជាច្រើនប្រភេទ នៅផ្សារទំនើប សូរិយា បានឡើយ។
ក្តីកង្វល់ បងប្អូនអាជីវករ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើត មាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។ល។
មហាជន និងបងប្អូនអាជីវករលក់ដូរ នៅផ្សារទំនើប សូរិយា សំណូមពរ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ជាពិសេស លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះធ្វើត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)និងល្បែងស៊ីសងគ្រប់ប្រភេទ នៅលើផ្សារទំនើប សូរិយា ជាន់(ទី៥)ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕
