(កាសុីណូ ហេរ៉ូ 777)មួយកន្លែង ជិតច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី បើកល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ កំពុងធ្វើទុក្ខបុកម្នេញ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភ ជាខ្លាំង …………………….

ខេត្តព្រៃវែង ៖ អ្នកច្បាប់ ក៏ដូចមហាជនទូទៅ ក៏ធ្លាប់បានដឹងដែលថា! គោលការណ៍(កាស៊ីណូ)និមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្ម បើក(កាស៊ីណូ)កម្សាន្តជារឿងត្រឹមត្រូវ តែបើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ? ជារឿងខុសច្បាប់ 100%។

ពិតជាខ្សែធំ ខ្នងក្រាស់មែន ម្ចាស់ទីតាំង(កាស៊ីណូ ហេរ៉ូ 777)មួយកន្លែង ជិតច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង កំពុងគៀងគរពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ឆ្លងដែនចូលមកលេង ដូចជា ជល់មាន់ អាប៉ោង និងល្បែងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង ផ្គើននិង គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ កំពុងរងការរិះគន់ចំៗថាបើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់(កាស៊ីណូ)និងបក្សពួក របស់ខ្លួន ក៏មិនហ៊ានបើកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ឆ្លងដែនមកលេងល្បែងសុីសងជល់មាន់ អាប៉ោង និងល្បែងខុសច្បាប់ គ្រប់ ប្រភេទ ក្នុង(កាស៊ីណូ ហេរ៉ូ 777)មួយកន្លែង ជិតច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី នៃស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឡើយ!។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! (កាស៊ីណូ ហេរ៉ូ 777)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ បានដោយរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! ធ្វើឲ្យពលរដ្ឋ រស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា!ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សារ ក្នុងគ្រួសារ ជាដើម ជាពិសេស ជួញដូរគ្រឿងញៀន។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង។

និងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង។

រួមនិង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។

ជាពិសេស ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាជួយចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងបទល្មើសល្បែងសុីសងជល់មាន់ អាប៉ោង និងល្បែងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង(កាស៊ីណូ ហេរ៉ូ 777)មួយកន្លែង ជិតច្រកទ្វារព្រំដែន អន្តរជាតិ បន្ទាយចក្រី ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *