ខេត្តត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រិះគន់ថា! អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បណ្តោយឲ្យមានបទល្មើសល្បែងស៊ីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ក្នុងព្រៃឬស្សី ត្រង់ចំណុច បង្គោលភ្លើងលេខ ៨៧ ស្ថិតនៅភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅ តំបន់នោះ? បានឲ្យដឹងថា! (ទី១)ឈ្មោះ វ៉ា ឌឿន
(ទី២)ឈ្មោះ ផល្លា
(ទី៣)ឈ្មោះ ចាន់
បុគ្គលទាំងបីរូបនេះ ជាម្ចាស់ទីតាំងល្បែងស៊ីសង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងតែគៀងគរក្រុមញៀនល្បែងនៅតាមបណ្តាលភូមិ.ឃុំ.នានា ទាំងជិត ទាំងឆ្ងាយឲ្យជួបជុំគ្នាលេងល្បែងដូចជា ជល់មាន់ ផ្លែដែក និងលេងអាប៉ាង(ជាដើម)ភ្នាល់ចាក់លុយ រាប់លាន.រៀល ដល់ រាប់ពាន់.ដុល្លារ ក្នុងការ ភ្នាល់មាន់ មួយគូៗ ចាក់អាប៉ោង ពួកគេចាក់លុយធំៗដូចគ្នា ហើយនាំគ្នា ស្រែកហ៊ោ កញ្ជ្រៀវ យ៉ាងសប្បាយ ហាក់ដូចជា មិនខ្លាចញញើត អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានចុះបង្ក្រាបឡើយ!
ករណីទីតាំងបទល្មើសល្បែងស៊ីសងខាងលើ ប្រជាពលរដ្ឋលើកឡើងថា! ពួកគាត់ មានការព្រួយបារម្ភ ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ខ្លាចកើតមាន អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។ល។
ហេតុ! ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោក ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ។
ជាពិសេស លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមមាន វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕
