ខេត្តព្រៃវែង ÷ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានអោយដឹងថា! (កាសុីណូ 33)មួយកន្លែង ជិតច្រកទ្វារព្រំដែន ស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងគៀងក្រុមញៀនល្បែងមានខ្មែរ និងជនជាតិវៀតណាម ឆ្លងដែន អោយមកជួបជុំគ្នាលេងល្បែងជល់មាន់ អាប៉ោង យូគី និងល្បែងសុីសងតាមអនឡាញ យ៉ាងគគ្រឹកគគ្រេង គ្មានការបង្រ្កាប! ធ្វើអោយ ពលរដ្ឋ ដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវហើយមើលទៅ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន ក៍មិនហ៊ានបើកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិ វៀតណាម ចូលលេងល្បែងជល់មាន់ អាប៉ោង យូគី និងល្បែងសុីសងតាមអនឡាញ នៅក្នុង(កាសុីណូ 33)មួយកន្លែង នៅលើទឹកដី ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឡើយ។

ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅ មានការព្រួយបារម្ភ ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សារ ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង។
ជាពិសេស លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។ ជួយចាត់មន្ត្រី ជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងបទល្មើសល្បែងជល់មាន់ អាប៉ាង យូគី និងល្បែងសុីសង តាមអនឡាញ បង្កប់ក្នុង(កាស៊ីណូ 33)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផង។ ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
