ខេត្តព្រៃវែង ÷ អយ្យការអមសាលាដំបូងខេត្តព្រៃវែង កំណត់ហេតុស្តីពីការ បិទទីតាំង កាសុីណូ អរគុណបូព៌ា ម្តងហើយ ឆ្នាំពីរពាន់ប្រាំមួយ ខែមិថុនា ថ្ងៃទីម្ភៃបី វេលាម៉ោង ដប់ប្រាំ និង សូន្យៗ នាទីរសៀល។ ដោយមានការអនុញ្ញាតពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ។ មានសមាសភាពចូលរួមមាន: ១.លោក តាន់ ប៊ុនលី ព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ២.លោក ឧត្តមសេនីយ៍ទោ…
Category: ព័ត៌មានសន្តិសុខសង្គម
កាស៊ីណូ អរគុណបូព៌ា មួយកន្លែង ស្ថិតនៅភូមិប្រោះស្វា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច នៅតែបន្តបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ បានដោយរលូន! …………………
ខេត្តព្រៃវែង ÷ សាលាដំបូងខេត្តព្រៃវែង បានធ្វើកំណត់ហេតុស្តីពីការ បិទទីតាំង កាសុីណូ អរគុណបូព៌ា ម្តងដែលហើយ ឆ្នាំពីរពាន់ប្រាំមួយ ខែមិថុនា ថ្ងៃទីម្ភៃបី វេលាម៉ោង ដប់ប្រាំ និង សូន្យៗ នាទីរសៀល ហាក់បីដូចគ្មាន ប្រសិទ្ធភាព នោះទេ? ឥឡូវទីតាំងកាសុីណូ អរគុណបូព៌ា មួយកន្លែងនេះ នៅតែបន្តបើកល្បែងសុីសង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ ជាធម្មតា រីឯ.អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
កាស៊ីណូHotel Hero(777)មួយកន្លែង ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! …………………
ខេត្តព្រៃវែង ៖ បុគ្គលដែលហ៊ានបើកល្បែងសុីសង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត បានយ៉ាងងាយស្រួល នៅក្នុង កាស៊ីណូHotel Hero(777)មួយកន្លែង ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។
កាស៊ីណូHotel Hero(777)ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង គ្រប់ប្រភេទ ផ្គើននិង គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)
ខេត្តព្រៃវែង ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! កាស៊ីណូHotel Hero(777)ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង គៀងគរពលរដ្ឋខ្មែរនៅតាមបណ្តាលខេត្ត.នានាឲ្យចូលលេងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)និងល្បែងស៊ីសងខុសច្បាប់ ជាច្រើនប្រភេទ ផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
នៅផ្សារទំនើប អុីអន១ ជាន់(ទី៣)បើកលេងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ បានដោយរលូន! …………………….
ភ្នំពេញ ÷ ទីតាំងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅផ្សារទំនើប អុីអន១ ជាន់(ទី៣)ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ ចូលលេងយ៉ាងគគ្រឹកគគ្រេង តែលោក លៀង ល័ក្យ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!នោះទេ?
តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជា ដល់សមាជិក និងគ្រួសារសមាជិក សរុបថវិកា ៨,០០០,០០០ រៀល។
(កំពង់ធំ) ៖ រសៀលថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ថុន ប៊ុនថេន នាយការិយាល័យបុគ្គលិក និងជាលេខាធិការ តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជា ដល់សមាជិក និងគ្រួសារសមាជិកមន្ត្រីនគរបាលជាតិ ដែលទទួលមរណភាព ចំនួន ០២ រូប ប្រារព្ធនៅស្នងការដ្ឋាននគរបាលខេត្ត ។
ទីតាំងល្បែងស៊ីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ ពាសពេញ នៅផ្សាររកាបី ក្នុង.ឃុំក្រញូងសែនជ័យ បើកលេងយ៉ាងគគ្រឹកគគ្រេង ……………
ខេត្តក្រចេះ ÷ ប្រជាពលរដ្ឋរស់នៅជុំវិញ ផ្សាររកាបី ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា! នៅជុំវិញផ្សាររកាបី ពោលពេញដោយល្បែងសុីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ បើកលេងយ៉ាងគគ្រឹកគគ្រេង បែរជា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! ខណៈទីតាំងល្បែងស៊ីសងខុសច្បាប់ ទាំងនោះ?បើកលេងដូចផ្សារលក់ត្រី។
ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅក្នុងតារាងបាល់ទះ មួយកន្លែងក្នុង ឃុំបែកចាន ស្រុកអង្គស្នួល បើកលេងបានដោយរលូន!
ខេត្តកណ្តាល ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ឲ្យដឹងថា! ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ បង្កប់នៅក្នុងតារាងបាល់ទះ មួយកន្លែង ស្ថិតនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប!
