កាស៊ីណូ អរគុណបូព៌ា មួយកន្លែង ស្ថិតនៅភូមិប្រោះស្វា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច នៅតែបន្តបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ បានដោយរលូន! …………………

ខេត្តព្រៃវែង ÷ សាលាដំបូងខេត្តព្រៃវែង បានធ្វើកំណត់ហេតុស្តីពីការ បិទទីតាំង កាសុីណូ អរគុណបូព៌ា ម្តងដែលហើយ ឆ្នាំពីរពាន់ប្រាំមួយ ខែមិថុនា ថ្ងៃទីម្ភៃបី វេលាម៉ោង ដប់ប្រាំ និង សូន្យៗ នាទីរសៀល ហាក់បីដូចគ្មាន ប្រសិទ្ធភាព នោះទេ? ឥឡូវទីតាំងកាសុីណូ អរគុណបូព៌ា មួយកន្លែងនេះ នៅតែបន្តបើកល្បែងសុីសង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ ជាធម្មតា រីឯ.អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅ ភូមិប្រោះស្វា ឃុំបន្ទាយចក្រី រងការរិះគន់ចំៗថាបើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ?ម្ចាស់(កាស៊ីណូ)និងបក្សពួក របស់ខ្លួន នៅតែបន្តបើកលេងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត នៅក្នុង កាស៊ីណូ អរគុណបូព៌ាមួយកន្លែង នៅលើទឹកដី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានយ៉ាងងាយស្រួល។

ជាក់ស្តែងនៅរសៀល ថ្ងៃទី ដប់ប្រាំ ខែកក្កដា ឆ្នាំពីរពាន់ប្រាំមួយ ប្រជាពលរដ្ឋរស់នៅភូមិប្រោះស្វា ឃុំបន្ទាយចក្រី បានរាយការណ៍ប្រាប់ឲ្យដឹងថា!បុគ្គលដែលហ៊ានបើកល្បែងសុីសង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត បានដោយងាយស្រួល ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផងមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ផ្គើននិង គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា!ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សារ ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង។

និង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។

ជាពិសេស ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយចាត់ កម្លាំង ជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ សាវជ្រាវ ភាពជាក់ស្តែង ដើម្បីធ្វើការបង្ក្រាប! ទីតាំងបទល្មើសល្បែងសុីសង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត នៅក្នុង កាស៊ីណូ អរគុណបូព៌ា មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *