ខេត្តព្រៃវែង ÷ អយ្យការអមសាលាដំបូងខេត្តព្រៃវែង កំណត់ហេតុស្តីពីការ បិទទីតាំង កាសុីណូ អរគុណបូព៌ា ម្តងហើយ ឆ្នាំពីរពាន់ប្រាំមួយ ខែមិថុនា ថ្ងៃទីម្ភៃបី វេលាម៉ោង ដប់ប្រាំ និង សូន្យៗ នាទីរសៀល។
ដោយមានការអនុញ្ញាតពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ។
មានសមាសភាពចូលរួមមាន:
១.លោក តាន់ ប៊ុនលី ព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង
២.លោក ឧត្តមសេនីយ៍ទោ ប៉េង គង់ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលជាតិ
៣.លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង
៤.លោក ឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង នៃស្នងការដ្ឋានខេត្តព្រៃវែង
៥.លោកវរសេនីយ៍ឯក កាន់ទ្រី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រៃវែង
៦.លោកវរសេនីយ៍ទោ ឡុង សុផាត ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
៧.លោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង
៨.លោក សុិន ចក់ អភិបាលរងស្រុក នៃគណៈអភិបាលស្រុកព្រះស្តេច
៩.លោក ហូ សុីឃ័រ ក្រឡាបញ្ជីអយ្យការអមសាលាដំបូងខេត្តព្រៃវែង
១០.លោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្ដេច
១១.លោកវរសេនីយ៍ត្រី សាក់ សុផានី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្ដេច
១២.លោកស្រី នូ សាមួន មេឃុំបន្ទាយចក្រី ។
បានសម្រេចបិទទីតាំងអគារ កាស៊ីណូ អរគុណបូព៌ា ស្ថិតនៅភូមិប្រោះស្វា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ពាក់ព័ន្ធបទល្មើស ឆបោក(Scame Online)។
បានបញ្ចប់កំណត់ហេតុនេះនៅវេលាម៉ោងប្រាំបី និងសាមសិប នាទីព្រឹក។
ព្រះរាជាអាជ្ញារង អភិបាលខេត្ត អភិបាលស្រុក ប្រធានការិយាល័យ ប្រធានមន្ទីរសាវជ្រាវ
ហាក់ដូចគ្មានប្រសិទ្ធភាព ចំពោះម្ចាស់ទីតាំង កាសុីណូ ខាងលើនេះឡើយ។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦.នេះ ទីតាំងកាសុីណូ ហេរ៉ូ៧៧៧ ស្ថិតនៅភូមិប្រោះស្វា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅតែបន្តបើកលេងល្បែងស៊ីសង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត មានខ្មែរ និងជនជាតិ វៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ចូលលេងល្បែងសុីសងយ៉ាងពពាក់ពពូន រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅ ភូមិប្រោះស្វា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច រងការរិះគន់ចំៗថាបើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ?ម្ចាស់(កាស៊ីណូ)និងបក្សពួក របស់ខ្លួន ក៍មិនហ៊ានបើកល្បែងសុីសង(ជល់មាន់ និងអាប៉ោង)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត នៅក្នុង កាស៊ីណូ ហេរ៉ូ៧៧៧ នៅលើទឹកដី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានយ៉ាងងាយស្រួល។
ជាក់ស្តែងនៅរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋរស់នៅភូមិប្រោះស្វា ឃុំបន្ទាយចក្រី បានរាយការណ៍ប្រាប់ឲ្យដឹងថា! កាសុីណូ ហេរ៉ូ៧៧៧ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការល្បែងសុីសង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត បើកដៃឲ្យពលរដ្ឋខ្មែរចូលលេង បានដោយរលូន ប្រហែល ម្ចាស់ទីតាំង(កាសុីណូ)មួយកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផងមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ផ្គើននិង គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា!ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សារ ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។
តែលោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង។
ជាពិសេស ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង មិនព្រមចាត់ឲ្យកូនចៅ ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងបទល្មើសល្បែងសុីសង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត នៅក្នុង កាស៊ីណូ ហេរ៉ូ៧៧៧ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះឡើយ!៕
