ខេត្តកំពង់ចាម ÷ មិនធម្មតាមែន.! ម្ចាស់ទីតាំងល្បែងស៊ីសងជល់មាន់ តាមអនឡាញ ជាច្រើនកន្លែង ដូចជា នៅផ្សារស្រែវាល ឃុំមេសជ្រៃ និងនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ក្នុងទឹកដី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង បានហ៊ានធ្វើអ្វីៗតាមអំពើចិត្ត រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ក៍មិនហ៊ានបង្រ្កាប!
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ភូមិ.ឃុំ.ខាងលើ រងការរិះគន់ចំៗថា! បើគ្មានការ ឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងស៊ីសងជល់មាន់ តាមអនឡាញ ជាច្រើនកន្លែង នៅក្នុងមូលដ្ឋានខាងលើ ក៏មិនហ៊ានបើកលេងល្បែងខុសច្បាប់ នៅលើទឹកដី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឡើយ!។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងស៊ីសងជល់មាន់ តាមអនឡាញ ជាច្រើនកន្លែង នៅផ្សារស្រែវាល ឃុំមេសជ្រៃ និងនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ក្នុងទឹកដី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅតែបន្តបើកដំណើរការឲ្យក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ចូលលេងយ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការ ព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។
លោកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ជាពិសេស លោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មិនព្រមចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាបឡើយ! តើហេតុអ្វីទៅទាន៕
