ខេត្តសៀមរាប ÷ បុគ្គលដែលហ៊ានល្បែងជល់មាន់ និងឡូតូ តាមអនឡាញ ជាច្រើនកន្លែងក្នុង.ក្រុងសៀមរាប ខេត្តសៀមរាប ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ បានហ៊ានធ្វើអ្វីៗតាមអំពើចិត្ត រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន កំពុងរងការ រិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងជល់មាន់ និងឡូតូ តាមអនឡាញ ជាច្រើនកន្លែង ក៏មិនហ៊ានបើកលេង នៅលើទឹកដី ក្រុមសៀមរាប ខេត្តសៀមរាប បានដោយងាយស្រួល បែបនេះទេ។
តាមសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! ទីតាំងល្បែងជល់មាន់ និងឡូតូ តាមអនឡាញ ជាច្រើនកន្លែងក្នុង.ក្រុងសៀមរាប ខេត្តសៀមរាប បើកលេងយូរខែ យូរឆ្នាំមកហើយ គ្មាន.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានបង្រ្កាប!
(ទី១)ភូមិទំនប់អញ្ចាញ សង្កាត់អង្គធំ (មានពីកន្លែង)
(ទី២)ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម (មានមួយកន្លែង)
(ទី៣)ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម។
(ទី៤)ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម (មានពីកន្លែង)
(ទី៥)ភូមិតាវៀន សង្កាត់សាលាកំរើក (មានពីកន្លែង)
(ទី៦)ភូមិជល្លុង សង្កាត់សាលាកំរើក (មានមួយកន្លែង)
(ទី៧)ភូមិវិហាចិន សង្កាត់ស្វាយដង្គំ (មានបីកន្លែង)
(ទី៨)ភូមិតាភុល សង្កាត់ស្វាយដង្គំ (មានមួយកន្លែង)
(ទី៩)ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ (មានមួយកន្លែង)ជ្រកក្រោមស្លាក(ក្លឹបកីឡាបាល់ទះក្រុងអង្គ.!
(១០)ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ជ្រកក្រោមស្លាក(ក្លឹបកីឡា ១៦៩ ផ្សារដើមក្រឡាញ់.!
ទីតាំល្បែងជល់មាន់ និងឡូតូ តាមអនឡាញ ជាច្រើនកន្លែងនេះ ស្ថិតក្នុុុង.ក្រុងសៀមរាប ខេត្តសៀមរាប (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការ ព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿង ញៀន ជាដើម។
តែលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ នៅសម្ងំស្ងៀមមិនឃើញ ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងជល់មាន់ និងឡូតូ តាមអនឡាញ ជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះឡើយ៕
