ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅលើផ្សារទំនើប អុីអន១ ជាន់(ទី៣)ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកឲ្យក្មេងៗប្រុស.ស្រីចូលលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការ ទប់ស្កាត់ និងបង្ក្រាប!
មជ្ឈដ្ឋាន ខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅលើផ្សារទំនើប អុីអន១ ជាន់(ទី៣)ក៏មិនហ៊ានបើកលេងនៅលើទឹកដី ខណ្ឌចំការមន បានឡើយ!។
ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា អសន្តិសុខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះ? មិនយូរ មិនឆាប់ កើតមាននូវ អំពើ ចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។
ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់មន្រ្តី ជំនាញ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅលើផ្សារទំនើប អុីអន១ ជាន់(ទី៣)ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម៕
