កាស៊ីណូHotel Hero(777)មួយកន្លែង ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! …………………

ខេត្តព្រៃវែង ៖ បុគ្គលដែលហ៊ានបើកល្បែងសុីសង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត បានយ៉ាងងាយស្រួល នៅក្នុង កាស៊ីណូHotel Hero(777)មួយកន្លែង ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។

មជ្ឈដ្ឋានខាងក្រៅ! និងប្រជាពលរដ្ឋ រស់នៅ តាមខ្សែបន្ទាត់ព្រំដែន អន្តរជាតិបន្ទាយចក្រី ឃុំបន្ទាយចក្រី រងការរិះគន់ចំៗថាបើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ?ម្ចាស់(កាស៊ីណូ)និងបក្សពួក របស់ខ្លួន ក៏មិនហ៊ានបើកល្បែងសុីសង(ជល់មាន់ និងអាប៉ោង)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត នៅក្នុង កាស៊ីណូ Hotel Hero(777)មួយកន្លែង ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ស្ថិតក្នុងភូមិសាស្ត្រ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឡើយ!។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹង នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦.នេះ កាស៊ីណូ Hotel Hero(777)មួយកន្លែង ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច កំពុងបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យប្រជាពលរដ្ឋ ដាក់ការសង្ស័យ អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួនត្រូវថ្នាំសណ្ដំ ស្រវាំងភ្នែក ដេកលក់ អស់ហើយ ឬមួយ សម្ងំទទួល លាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ ល្បែងសុីសង នៅក្នុង(កាស៊ីណូ)រួចហើយមើលទៅ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា!ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សារ ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង។

និង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។

ជាពិសេស ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមមេត្តាជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ សាវជ្រាវ ភាពជាក់ស្តែង ដើម្បីធ្វើការបង្ក្រាប! បទល្មើសល្បែងសុីសង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត ក្នុងកាស៊ីណូ Hotel Hero(777)មួយកន្លែង ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *