ខេត្តព្រៃវែង ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! កាស៊ីណូHotel Hero(777)ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង គៀងគរពលរដ្ឋខ្មែរនៅតាមបណ្តាលខេត្ត.នានាឲ្យចូលលេងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)និងល្បែងស៊ីសងខុសច្បាប់ ជាច្រើនប្រភេទ ផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅ តាមខ្សែបន្ទាត់ព្រំដែន អន្តរជាតិបន្ទាយចក្រី រងការរិះគន់ចំៗថាបើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់(កាស៊ីណូ)និងបក្សពួក របស់ខ្លួន ក៏មិនហ៊ានបើកល្បែងសុីសង(ជល់មាន់ និងអាប៉ោង)និងល្បែងសុីសងខុសច្បាប់ ជាច្រើនប្រភេទ ផ្សេងៗទៀត នៅក្នុង កាស៊ីណូ Hotel Hero(777)ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ក្នុង.ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឡើយ!។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦.នេះ កាស៊ីណូ Hotel Hero(777)ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្រ្កាប!ទាល់តែសោះ។ ធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចមូលដ្ឋាន មួយចំនួន សម្ងំទទួលផលប្រយោជន៍ ពីម្ចាស់ បនល្បែងសុីសង នៅក្នុង(កាស៊ីណូ)រួចហើយមើលទៅ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា!ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សារ ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង។
និង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។

ជាពិសេស ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយចាត់ កម្លាំង ជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ សាវជ្រាវ ភាពជាក់ស្តែង ដើម្បីធ្វើការបង្ក្រាប! បទល្មើសល្បែងសុីសង(ជល់មាន់និងអាប៉ោង)និងល្បែងសុីសងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត ក្នុងកាស៊ីណូ Hotel Hero(777)ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
