ខេត្តក្រចេះ ÷ ប្រជាពលរដ្ឋរស់នៅជុំវិញ ផ្សាររកាបី ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា! នៅជុំវិញផ្សាររកាបី ពោលពេញដោយល្បែងសុីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ បើកលេងយ៉ាងគគ្រឹកគគ្រេង បែរជា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! ខណៈទីតាំងល្បែងស៊ីសងខុសច្បាប់ ទាំងនោះ?បើកលេងដូចផ្សារលក់ត្រី។
ប្រភពដដែលបន្តទៀតថា! ទីតាំងល្បែងស៊ីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ នៅផ្សាររកាបី ស្ថិតក្នុងភូមិសាស្ត្រខាងលើ នៅតែបន្តបើកដំណើរការយ៉ាងពេញបន្ទុក តែគេទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ហើយមើលទៅ។
ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះ មិនយូរមិនឆាប់ កើតមាននូវ អំពើ ចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។
ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ រួមនឹង ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ជួយចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ ស្រាវជ្រាវ ភាពជាក់ស្តែង ដើម្បីធ្វើការបង្រ្កាប! ទីតាំងល្បែងស៊ីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ នៅផ្សាររកាបី ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ ដើម្បីពង្រឹង សន្តិសុខ សង្គម៕
