(កំពង់ធំ) ៖ រសៀលថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ថុន ប៊ុនថេន នាយការិយាល័យបុគ្គលិក និងជាលេខាធិការ តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល
ស្នងការនគរបាលខេត្ត បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជា ដល់សមាជិក និងគ្រួសារសមាជិកមន្ត្រីនគរបាលជាតិ
ដែលទទួលមរណភាព ចំនួន ០២ រូប ប្រារព្ធនៅស្នងការដ្ឋាននគរបាលខេត្ត ។
ក្នុងពិធីនោះ លោកវរសេនីយ៍ឯក ថុន ប៊ុនថេន បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើពីសំណាក់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ចូលរួមរំលែកជាមួយក្រុមគ្រួសារសព និងមានការសោកស្តាយយ៉ាងក្រៃលែងបំផុត ចំពោះមរណភាព ស្វាមី ភរិយា
ឳពុក ម្តាយ មនុស្សជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហាធម៌
ក្នុងក្រុមគ្រួសារបងប្អូន ។

លោកវរសេនីយ៍ឯក បន្ត មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះសមាជិក ដែលមានស្នាដៃ គុណបំណាច់ ពលិកម្ម យ៉ាងធំធេង ក្នុងបុព្វហេតុជាតិមាតុភូមិ ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត បានបើកថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជា ជូនបងប្អូននាឱកាសនេះ សរុបប្រាក់ចំនួន ៨,០០០,០០០ រៀល ដែលមានឈ្មោះដូចខាងក្រោម ៖

១/- លោក រួន សុជាតិ ត្រូវជាកូនបង្កើត របស់សព លោកពលបាលទោ យូ រួន មន្ត្រីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ថវិកាចំនួន ៦,០០០,០០០ រៀល ។
២/-លោកអនុសេនីយ៍ត្រី គឹម សារិន មន្ត្រីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក ត្រូវជាស្វាមីរបស់សពលោកស្រី សោម សូត ថវិកា ចំនួន ២,០០០,០០០ រៀល។

បន្ថែមលើថវិកា លោក បានផ្ដាំផ្ញើ ដល់សមាជិក និងគ្រួសារសមាជិក ត្រូវថែទាំ សុខភាព ដើម្បីបន្តចូលរួមគោរពអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល សំដៅថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម,.បន្តចូលរួមការងារបង្ករបង្កើនផល តាមរយៈ ដាំដំណាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ ដើម្បីដោះស្រាយការចំណាយក្នុងជីវភាពជាប្រចាំថ្ងៃ តាមក្រុមគ្រួសារនីមួយៗ ឱ្យយកាន់តែប្រសើរឡើង មួយកម្រិតទៀត ៕

