ភ្នំពេញ ÷ ទីតាំងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅផ្សារទំនើប អុីអន១ ជាន់(ទី៣)ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ ចូលលេងយ៉ាងគគ្រឹកគគ្រេង តែលោក លៀង ល័ក្យ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!នោះទេ?
មជ្ឈដ្ឋាន ខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្បែរ ទីតាំងល្បែងស៊ីសងនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ និងបក្សពួក របស់ខ្លួន ក៏មិនហ៊ានបើកលេងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅលើទឹកដី ខណ្ឌចំការមន រាជធានីភ្នំពេញ បានឡើយ។
តាមសេចក្តីរាយការណ៍ពី អាជីវករលក់ដូរ នៅផ្សារទំនើប អុីអន១ បានឲ្យដឹងថា! នៅលើផ្សារទំនើប អុីអន១ ជាន់(ទី៣)បើកលេងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ បើកឲ្យក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ចូលលេងជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យបងប្អូនអាជីវករលក់ដូរ នៅផ្សារទំនើប អុីអន១ ដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួន សម្ងំទទួល លាភសក្ការៈ ខ្លះៗពីម្ចាស់ល្បែងសុីសងខុសច្បាប់ ខាងលើនេះ រួចហើយផងក៏មិនដឹង។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូន អាជីវករលក់ដូរ នៅផ្សារទំនើប អុីអន១ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ប្រព័ន្ធ ខ្លាចប្តីនិងកូនៗពួកគាត់ មានការ ជ្រុលជ្រួស និងការលេងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ទាំងនោះ?ម្យ៉ាងទៀត ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតនូវ អំពើ ចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅផ្សារទំនើប អុីអន១ ជាន់(ទី៣) ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទានដើម្បី ពង្រឹង សន្តិសុខ សង្គម។

សូមរំលឹកផងដែលថា! កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញបទបញ្ជាឲ្យ អភិបាលរាជធានី.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានលើកលែង។ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
