ខេត្តកណ្តាល ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ឲ្យដឹងថា! ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ បង្កប់នៅក្នុងតារាងបាល់ទះ មួយកន្លែង ស្ថិតនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប!
មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋរស់នៅភូមិពងទឹក ឃុំបែកចាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែករឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅក្នុងតារាងបាល់ទះ មួយកន្លែងនេះខាងលើ ក៍មិនអាចបើកលេងបាន នៅលើទឹកដី ស្រុកអង្គស្នួល ខេត្តកណ្ដាល បានឡើយ។
ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ ពួកគាត់ ព្រោះថា! ទីណា មានល្បែងស៊ីសងខុសច្បាប់ ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើ ចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។
ហេតុដូច្នេះ ប្រជាពលរដ្ឋរស់នៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ធ្វើការសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូមជួយចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅក្នុងតារាងបាល់ទះ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន់។ ដើម្បី ពង្រឹង សន្តិសុខ សង្គម៕
