ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរាយការណ៍ ឲ្យដឹងថា! កាសុីណូ អេសវី(CASINO SV)នៅទល់មុខ ច្រកព្រំដែន អន្តរជាតិ ព្រៃវល្លិ៍ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កំពុងគៀងគរពលរដ្ឋខ្មែរ និងជនជាតិ វៀតណាម ខ្លះមាន ប៉ាស្ព័រ ខ្លះអត់ ប៉ាស្ព័រឲ្យចូលលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់ បៀរអាប៉ោង និងយូគី)យ៉ាងគគ្រឹកគគ្រេង ផ្គើននិងគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ស្រុកកំពង់រោទិ៍ រងការរិះគន់ចំៗថាបើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់ កាសុីណូ អេសវី(CASINO SV)និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសងខុសច្បាប់(ជល់មាន់ បៀរអាប៉ោង និងយូគី)នៅក្នុង កាសុីណូ អេសវី(CASINO SV)នៅទល់មុខ ច្រកព្រំដែន អន្តរជាតិ ព្រៃវល្លិ៍ នៅលើទឹកដី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានឡើយ!។
ប្រភពដដែលបានបន្តទៀតថា! កាស៊ីណូ អេសវី(CASINO SV) នៅទល់មុខ ច្រកព្រំដែន អន្តរជាតិ ព្រៃវល្លិ៍ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមាន ប៉ាស្ព័រ ខ្លះអត់ ប៉ាស្ព័រ ចូលលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងពេញបន្ទុក (ពោលគឺ)ចូលលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! នោះទេ ហ៊ានផ្គើននិងបទបញ្ជា ស្តីពីការ ទប់ស្កាត់ ដ៍ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាំគ្នាលើកឡើងថា! កាស៊ីណូ អេសវី(CASINO SV)នៅទល់មុខ ច្រកព្រំដែន អន្តរជាតិ ព្រៃវល្លិ៍ បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមាន ប៉ាស្ព័រ ខ្លះអត់ ប៉ាស្ព័រ ចូលលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់ បៀរអាប៉ោង និងយូគី)យ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យពួកគាត់ រស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា!ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សារ ក្នុងគ្រួសារ ជាដើម ជាពិសេស ជួញដូរគ្រឿងញៀន។ល។
សូមរំលឹកផងដែលថា! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជា ឲ្យលោក អភិបាលរាជធានី ទាំង២៥.ខេត្ត.ក្រុងត្រូវតែ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីមួយតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ដោយគ្មានការលើកលែង។
ហេតុដូច្នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ធ្វើការសំណូមពរដល់ ឧត្តមសេនីយ៍ទោ ពេជ្រ វិរ: ស្នងការនគរបាលខេត្តស្វាយរៀង ។
ជាពិសេស ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជួយចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះស្រាវជ្រាវ និងបង្រ្កាប! ទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង កាសុីណូ អេសវី(CASINO SV)នៅទល់មុខ ច្រកព្រំដែន អន្តរជាតិ ព្រៃវល្លិ៍ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
