រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២០ កក្កដា ឆ្នាំ២០២៦
កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើជំនួយសន្តិសុខ ៥០០លានយ៉េន ប្រមាណ ៣លានដុល្លារអាម៉េរិកដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងគោក និងជើងទឹក !!
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការ (OSA) ក្នុងទឹកប្រាក់ ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាម៉េរិក)។ គម្រោងនេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារ ទៅកាន់កងទ័ពជើងគោក និងនាវាល្បាត ទៅកាន់ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។
ប្រជាពលរដ្ឋ រងការរិះគន់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌព្រែកព្នៅ នៅសម្ងំស្ងៀម មិនហ៊ានបង្ក្រាប!ទីតាំងល្បែងស៊ីសង(ជល់មាន់)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិសម្ព័រថ្មី សង្កាត់គោករកា បណ្តោយឲ្យបើកលេងអនាធិបតេយ្យ ………………
ភ្នំពេញ ÷ ទីតាំងល្បែងស៊ីសង(ជល់មាន់)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិសម្ព័រថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាំគ្នាលេងភ្នាល់ចាក់លុយ ស្រែកហ៊ោ កញ្ជ្រៀវ យ៉ាងសប្បាយ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត។
អាជ្ញាធរនិងសមត្ថកិច្ចស្រុកស្ទឹងត្រង់ បណ្តោយឲ្យកើតមានបទល្មើសល្បែងស៊ីសង តាមអនឡាញ ជាច្រើនកន្លែង បើកលេងអនាធិបតេយ្យ គ្មានការបង្រ្កាប! សង្ស័យជាអ្នកបើកភ្លើងខៀវ ផងក៏មិនដឹង?
ខេត្តកំពង់ចាម ÷ មិនធម្មតាមែន.! ម្ចាស់ទីតាំងល្បែងស៊ីសងជល់មាន់ តាមអនឡាញ ជាច្រើនកន្លែង ដូចជា នៅផ្សារស្រែវាល ឃុំមេសជ្រៃ និងនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ក្នុងទឹកដី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង បានហ៊ានធ្វើអ្វីៗតាមអំពើចិត្ត រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ក៍មិនហ៊ានបង្រ្កាប!
ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ម្ចាស់ទីតាំងកាស៊ីណូ ហេរ៉ូ៧៧៧ មួយកន្លែង ស្ថិតនៅភូមិប្រោះស្វា ឃុំបន្ទាយចក្រី បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យ …………………
ខេត្តព្រៃវែង ÷ អយ្យការអមសាលាដំបូងខេត្តព្រៃវែង កំណត់ហេតុស្តីពីការ បិទទីតាំង កាសុីណូ អរគុណបូព៌ា ម្តងហើយ ឆ្នាំពីរពាន់ប្រាំមួយ ខែមិថុនា ថ្ងៃទីម្ភៃបី វេលាម៉ោង ដប់ប្រាំ និង សូន្យៗ នាទីរសៀល។ ដោយមានការអនុញ្ញាតពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ។ មានសមាសភាពចូលរួមមាន: ១.លោក តាន់ ប៊ុនលី ព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ២.លោក ឧត្តមសេនីយ៍ទោ…
កាស៊ីណូ អរគុណបូព៌ា មួយកន្លែង ស្ថិតនៅភូមិប្រោះស្វា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច នៅតែបន្តបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ បានដោយរលូន! …………………
ខេត្តព្រៃវែង ÷ សាលាដំបូងខេត្តព្រៃវែង បានធ្វើកំណត់ហេតុស្តីពីការ បិទទីតាំង កាសុីណូ អរគុណបូព៌ា ម្តងដែលហើយ ឆ្នាំពីរពាន់ប្រាំមួយ ខែមិថុនា ថ្ងៃទីម្ភៃបី វេលាម៉ោង ដប់ប្រាំ និង សូន្យៗ នាទីរសៀល ហាក់បីដូចគ្មាន ប្រសិទ្ធភាព នោះទេ? ឥឡូវទីតាំងកាសុីណូ អរគុណបូព៌ា មួយកន្លែងនេះ នៅតែបន្តបើកល្បែងសុីសង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ ជាធម្មតា រីឯ.អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
កាស៊ីណូHotel Hero(777)មួយកន្លែង ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! …………………
ខេត្តព្រៃវែង ៖ បុគ្គលដែលហ៊ានបើកល្បែងសុីសង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត បានយ៉ាងងាយស្រួល នៅក្នុង កាស៊ីណូHotel Hero(777)មួយកន្លែង ក្បែរច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។
