ប្រជាពលរដ្ឋ រងការរិះគន់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌព្រែកព្នៅ នៅសម្ងំស្ងៀម មិនហ៊ានបង្ក្រាប!ទីតាំងល្បែងស៊ីសង(ជល់មាន់)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិសម្ព័រថ្មី សង្កាត់គោករកា បណ្តោយឲ្យបើកលេងអនាធិបតេយ្យ ………………

ភ្នំពេញ ÷ ទីតាំងល្បែងស៊ីសង(ជល់មាន់)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិសម្ព័រថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាំគ្នាលេងភ្នាល់ចាក់លុយ ស្រែកហ៊ោ កញ្ជ្រៀវ យ៉ាងសប្បាយ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត។

ជាក់ស្តែងនៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៦.នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍ឲ្យដឹងថា! ទីតាំងល្បែងស៊ីសង(ជល់មាន់)ខុសច្បាប់ មួយកន្លែងក្នុង ខណ្ឌព្រែកព្នៅ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ភាពអសកម្ម របស់ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ខណ្ឌព្រែកព្នៅ ក្នុងការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា អសន្តិសុខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។

ហេតុដូច្នេះ ប្រជពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សំណូមពរ លោកឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់ មន្ត្រីជំនាញ ចុះត្រួតពិនិត្យ សាវជ្រាវ និងចាត់វិធានការ ការពារ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង(ជល់មាន់)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *