អបអរសាទរ ទិវាគ្រូបង្រៀន ( ៥ តុលា ) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»

ការប្រារព្ធទិវាគ្រូបង្រៀននេះឡើង ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពី តួនាទីស្នូលរបស់គ្រូបង្រៀន ក្នុងការបណ្តុះសម្បទាគ្រប់ជ្រុងជ្រោយដល់យុវជន ដើម្បីអាចឆ្លើយតបទៅនឹងបរិបទពិភពលោក ដែលកំពុងប្រែប្រួលឥត ឈប់ឈរ។

ពលរដ្ឋស្នើឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បង្ក្រាប! ទីតាំងល្បែងលេងអាប៉ោង និងជល់មាន់ ឡូតូ តាមអនឡាញ នៅក្នុងតារាងបាល់(ផ្ទះឡ)មួយកន្លែងនេះផង បើកលេងទាំងយប់ថ្ងៃ ………………………….

ភ្នំពេញ ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ទីតាំងល្បែងអាប៉ោង និងមាន់ជល់ ឡូតូ តាមអនឡាញ នៅក្នុងតារាងបាល់(ផ្ទះឡ)ស្ថិតក្នុងមូលដ្ឋាន សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ឯកឧត្តម ញ៉ែម សំអឿន ចាត់ក្រុមកាកបាទ ក្រហម សង្កាត់បឹងកន្សែង ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ឧបត្ថម្ភជូន វីរកងទ័ព និងគ្រួសារវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត

ដោយមានការណែនាំ គិតគូយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្ត និងជាប្រធានគណ:កម្មាធិការសាសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅព្រឹកទី៤ ខែតុលាឆ្នាំ២០២៦ ឯកឧត្តមបានចាត់ លោក ឆេញ រដ្ឋា ប្រធានក្រុមកាកបាទក្រហមសង្កាត់ បឹងកន្សែងចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់សាខាឧបត្ថម្ភ ជូន វីរកងទ័១នាក់ ឈ្មោះ ឆុន រតនះ នៅភូមិអូរកន្តិលជា វីរកងទ័ពជួរមុខនៅច្រកអានសេះ និងគ្រួសារវីរកងទ័ព១នាក់ ឈ្មោះ ធួង រីណា រស់នៅភូមិ អូរកន្តិល…

ឯកឧត្តម ស្វាយ ស៊ីថា អញ្ជើញដឹកនាំវគ្គបណ្តុះបណ្តាលពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់មួយស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» នៅទីរួមខេត្តកណ្តាល ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា AI ដែលអាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងការបង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និង ជួយឧបត្ថម្ភ ថវិកា សម្ភារៈ និង ស្បៀង អាហារ នានាជូនដល់កងទ័ព កងនគបាលជួរមុខ ខេត្តព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ.

ខេត្តព្រះវិហារ . នៅព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦. ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និង បានជួយឧបត្ថម្ភថវិកា សម្ភារៈ និងស្បៀងអាហារ នានា មួយចំនួន ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅគណៈបញ្ជាការនគបាលជាតិ ប្រចាំទិសភូមិភាគ៤ ខេត្តព្រះវិហារ សំរាប់បែងចែកជូន បណ្តាកំលាំង​កងទ័ព​ដែលឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ប្រចាំទិសទី១ ខេត្តព្រះវិហារ…

កាសុីណូ K88 មួយកន្លែង ជិតច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បើកលេងល្បែងស៊ីសងគ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង សង្ស័យអត់មានច្បាប់អនុញ្ញាត ……………………..

ខេត្តព្រៃវែង ÷ អ្នកច្បាប់ ក៏ដូចមហាជន ក៏ធ្លាប់បានដឹងដែលហើយគោលការណ៍កាស៊ីណូនិមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្មបើកកាស៊ីណូកម្សាន្តជារឿងត្រឹមត្រូវ បើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ? ជារឿងខុសច្បាប់ 100%។

កាសុីណូ V168 ព្រែកចាក ខេត្តកំពត បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងមាន់ជល់ រួមនិងល្បែងសុីសងខុសច្បាប់ ផ្សេងៗទៀតយ៉ាងគគ្រឹកគគ្រេង …………………………

ខេត្តកំពត ÷ អ្នកច្បាប់ ក៏ដូចមហាជន ក៏ធ្លាប់បានដឹងដែលហើយគោលការណ៍កាស៊ីណូនិមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្មបើកកាស៊ីណូកម្សាន្តជារឿងត្រឹមត្រូវ បើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ? ជារឿងខុសច្បាប់ 100%។

សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC» របស់ក្រុមហ៊ុន ធី អេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

កាសុីណូ V168 ព្រៃចាក ខេត្តកំពត បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងមាន់ជល់ រួមនិងល្បែងសុីសងខុសច្បាប់ ផ្សេងៗទៀតយ៉ាងគគ្រឹកគគ្រេង …………………………

ខេត្តកំពត ÷ អ្នកច្បាប់ ក៏ដូចមហាជន ក៏ធ្លាប់បានដឹងដែលហើយគោលការណ៍កាស៊ីណូនិមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្មបើកកាស៊ីណូកម្សាន្តជារឿងត្រឹមត្រូវ បើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ? ជារឿងខុសច្បាប់ 100%។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង។