ខេត្តត្បូងឃ្មុំ÷ បុគ្គលដែលហ៊ានបើកល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ ប្តូរពីកន្លែងមួយ ទៅកន្លែងមួយទៀត ស្ថិតនៅភូមិស្វាយសុខុម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
Author: root
ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅក្នុងតារាងបាល់ទះ មួយកន្លែងក្នុង ឃុំបែកចាន ស្រុកអង្គស្នួល បើកលេងបានដោយរលូន!
ខេត្តកណ្តាល ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ឲ្យដឹងថា! ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ បង្កប់នៅក្នុងតារាងបាល់ទះ មួយកន្លែង ស្ថិតនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប!
កាសុីណូ អេសវី(CASINO SV)នៅទល់មុខ ច្រកព្រំដែន អន្តរជាតិ ព្រៃវល្លិ៍ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ………………….
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរាយការណ៍ ឲ្យដឹងថា! កាសុីណូ អេសវី(CASINO SV)នៅទល់មុខ ច្រកព្រំដែន អន្តរជាតិ ព្រៃវល្លិ៍ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កំពុងគៀងគរពលរដ្ឋខ្មែរ និងជនជាតិ វៀតណាម ខ្លះមាន ប៉ាស្ព័រ ខ្លះអត់ ប៉ាស្ព័រឲ្យចូលលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់ បៀរអាប៉ោង និងយូគី)យ៉ាងគគ្រឹកគគ្រេង ផ្គើននិងគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)
ពលរដ្ឋស្នើសុំឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ធ្វើការបង្រ្កាប! ទីតាំងល្បែងស៊ីសង តាមអនឡាញ ក្នុង.ឃុំព្រះធាតុ មួយកន្លែងនេះផង ………………………
ខេត្តត្បូងឃ្មុំ÷ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! មានទីតាំងល្បែងសុីសង តាមអនឡាញ មួយកន្លែងស្ថិតនៅភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កុំពុងបើកដំណើរការយ៉ាងពេញបន្ទុក ខណៈ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦)
តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល(ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។
ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានសំណង់ ក្រសួង ដ.ន.ស បានចុះត្រួតពិនិត្យ និងសម្រង់ប្លង់គ្រឿងផ្គុំសំណង់ដែលប្រជាពលរដ្ឋកំពុងរស់នៅ អាស្រ័យផល និងប្រកបអាជីវកម្ម មានសភាពចាស់ទ្រុឌទ្រោមចំនួន២ ទីតាំង ក្នុង ខណ្ឌដូនពេញ និងខណ្ឌ៧មករា រាជធានីភ្នំពេញ ——————
នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានសំណង់ ក្រសួង ដ.ន.ស ដឹកនាំដោយលោក សេក សំខេមរា បានចុះត្រួតពិនិត្យ និងសម្រង់ប្លង់គ្រឿងផ្គុំសំណង់ដែលប្រជាពលរដ្ឋកំពុងរស់នៅ អាស្រ័យផល និងប្រកបអាជីវកម្ម មានសភាពចាស់ទ្រុឌទ្រោមចំនួន២ ទីតាំង៖ អគារលេខ១៧ (ទល់មុខផែថ្ម) ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងអគារលេខ៨៦ (ផ្ទះខាត់ សុឃីម) ស្ថិតនៅ សង្កាត់វាលរង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បែកធ្លាយ.! នៅលើផ្សារទំនើប អុីអន២(ជាន់ទី៤)បើកដំណើរការល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ បានដោយរលូន! ស្ថិតក្នុងមូលដ្ឋាន ខណ្ឌសែនសុខ ………………..
ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍ពី អាជីវករលក់ដូរ នៅផ្សារទំនើប អុីអន២ បានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា! នៅលើផ្សារទំនើប អុីអន២(ជាន់ទី៤)មានទីតាំងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ បើកឲ្យក្មេងៗចូលលេងអនាធិបតេយ្យ ស្ថិតក្នុងមូលដ្ឋាន ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅសម្ងំស្ងៀម មិនឃើញចាត់អោយកូនចៅចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!នោះទេ តើហេតុអ្វីទៅទាន។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ១៩វត្ត នៅខេត្តស្វាយរៀង ……..
[ខេត្តស្វាយរៀង]៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង រួមដំណើរដោយ ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ១៩វត្ត នៅក្នុងខេត្តស្វាយរៀង។
