ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍ពី អាជីវករលក់ដូរ នៅផ្សារទំនើប អុីអន២ បានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា! នៅលើផ្សារទំនើប អុីអន២(ជាន់ទី៤)មានទីតាំងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ បើកឲ្យក្មេងៗចូលលេងអនាធិបតេយ្យ ស្ថិតក្នុងមូលដ្ឋាន ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅសម្ងំស្ងៀម មិនឃើញចាត់អោយកូនចៅចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!នោះទេ តើហេតុអ្វីទៅទាន។
មជ្ឈដ្ឋាន ខាងក្រៅ .!និងអាជីវករលក់ដូរ នៅផ្សារទំនើប អុីអន២ កំពុងរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នាជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ នោះទេ.? ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក របស់ខ្លួន ក៏មិនអាចបើកល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅលើផ្សារទំនើប អុីអន២ ស្ថិតក្នុងមូលដ្ឋាន ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ អាជីវករលក់ដូរ នៅផ្សារទំនើប អុីអន២ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ខ្លាចប្តី និងកូនៗពួកគាត់ មានការ ជ្រុលជ្រួស និងការលេងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ទាំងនោះ ជាពិសេស ព្រួយបារម្ភ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ជាដើម។ល។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅលើផ្សារទំនើប អុីអន២(ជាន់ទី៤)ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
