ខេត្តសៀមរាប ÷ បុគ្គលដែលហ៊ានល្បែងស៊ីសង(ជល់មាន់)តាមអនឡាញ ជាច្រើនកន្លែងក្នុង ក្រុងសៀមរាប ខេត្តសៀមរាប ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន កំពុងរងការ រិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងស៊ីសង តាមអនឡាញ និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង(មាន់ជល់)តាមអនឡាញ ជាច្រើនកន្លែង នៅលើទឹកដី ក្រុមសៀមរាប ខេត្តសៀមរាប បានឡើយ។

តាមសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងស៊ីសង(ជល់មាន់)តាមអនឡាញ ជាច្រើនកន្លែងក្នុង ក្រុងសៀមរាប ខេត្តសៀមរាប បើកលេងយ៉ាងគគ្រឹកគគ្រេង.!!
(ទី១)ភូមិទំនប់អញ្ចាញ សង្កាត់អង្គធំ (មានពីកន្លែង)
(ទី២)ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម (មានមួយកន្លែង)
(ទី៣)ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម។
(ទី៤)ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម (មានពីកន្លែង)
(ទី៥)ភូមិតាវៀន សង្កាត់សាលាកំរើក (មានពីកន្លែង)
(ទី៦)ភូមិជល្លុង សង្កាត់សាលាកំរើក (មានមួយកន្លែង)
(ទី៧)ភូមិវិហាចិន សង្កាត់ស្វាយដង្គំ (មានបីកន្លែង)
(ទី៨)ភូមិតាភុល សង្កាត់ស្វាយដង្គំ (មានមួយកន្លែង)
ទី៩.ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ (មានមួយកន្លែង)ជ្រកក្រោមស្លាក(ក្លឹបកីឡាបាល់ទះក្រុងអង្គ.!
១០.ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ជ្រកក្រោមស្លាក(ក្លឹបកីឡា ១៦៩ ផ្សារដើមក្រឡាញ់.!

ទីតាំងល្បែងស៊ីសង(ជល់មាន់)តាមអនឡាញ ជាច្រើនកន្លែងនេះ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ខេត្តសៀមរាប កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ។ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង(ជល់មាន់)តាមអនឡាញ ជាច្រើនកន្លែងនេះ រួចអស់ហើយ ផងក៏មិនដឹង???

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋរស់នៅ សព្វថ្ងៃ កំពុងមានការ ព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង(មាន់ជល់)តាមអនឡាញ ជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

