ប្រជាពលរដ្ឋស្នើឲ្យ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងស្រុកតំបែរ មានការបង្ក្រាប! ទីតាំងបទល្មើសល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ ក្នុង.ឃុំចុងជាច មួយកន្លែងនេះផង កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ……………….

ខេត្តត្បូងឃ្មុំ​÷ បុគ្គលដែលហ៊ានបើកល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ ត្រង់ចំណុច ចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិមាជ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ ដុះស្លែ មួយកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ និងបក្សពួក ក៏មិនហ៊ានបើកលេងនៅលើទឹកដី ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
បានឡើយ។

ជាក់ស្តែង នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ ត្រង់ចំណុច ចំការកៅស៊ូ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ ឃើញក្រុមញៀនល្បែងនាំគ្នាភ្នាល់លេងចាក់លុយធំៗក្នុងការភ្នាល់(មាន់ មួយគូៗ)រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ.ឯណោះ រីឯ.អាប៉ោង ក៏ភ្នាល់ចាក់លុយធំៗផងដែល នាំគ្នាស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកងយ៉ាងសប្បាយ ប្រជាពលរដ្ឋ លើកឡើងថា មិនគួរអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បណ្តោយឲ្យម្ចាស់ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនេះ បើកលេងអនាធិបតេយ្យ បែបនេះ នោះទេ? គួរតែមានវិធានការទប់ស្កាត់ និងបង្រ្កាប! ភូមិ.ឃុំ.មានសុវត្ថិភាព។

ក្តីកង្វល់ ប្រជាពលរដ្ឋរស់នៅ សព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ ពួកគាត់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿង ជាដើម។ល។

ប្រជាពលរដ្ឋ សំណូមពរ លោកចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ។
និង លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួយចាត់មន្រ្តីជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ ដើម្បី ពង្រឹង សន្តិសុខ សង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *