ភ្នំពេញ ÷ ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា! ក្នុង(ហាងកាហ្វេ)មួយកន្លែង នៅផ្លូវ 357 ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅព២ ខណ្ឌច្បារអំពៅ បង្កប់ល្បែងស៊ីសងជល់មាន់ តាមអនឡាញ ឃើញក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប!

ប្រភពដដែលបានបន្ថែមថា! ទីតាំងល្បែងស៊ីសងជល់មាន់ តាមអនឡាញ ក្នុង(ហាងកាហ្វេ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាពិសេស ការជួញដូរ គ្រឿងញៀនជាដើម។ល។
ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនការត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងបើកបទល្មើសល្បែងស៊ីសងជល់មាន់ តាមអនឡាញ ក្នុង(ហាងកាហ្វេ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕
