ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់ ក្នុង.ឃុំចុងជាច ស្រុកតំបែរ បើកលេងយ៉ាងគគ្រឹកគគ្រេង ប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំង …………………….

ខេត្តត្បូងឃ្មុំ​÷ បុគ្គលដែលហ៊ានបើកល្បែងសង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់ នៅក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិមាជ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានធ្វើការបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់ និងបក្សពួក របស់ខ្លួន ក៏មិនហ៊ានបើកដំណើរការលេងនៅលើទឹកដី ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
បានឡើយ។

ជាក់ស្តែងនៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦.នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍ប្រាប់ឲ្យដឹងថា! ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់ នៅក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)ពួកគេបើកលេងរាល់ថ្ងៃ បែរជាគ្មាន មន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានធ្វើការបង្ក្រាប! ធ្វើឲ្យពលរដ្ឋ ដាក់ការសង្ស័យ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មួយចំនួនសម្ងំ ទទួលលាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់ទីតាំងសង្វៀនល្បែងស៊ីសង ខាងលើរួចអស់ហើយ ផងក៏មិនដឹង? បានទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនេះ បើកលេងដោយសេរី បានដោយរលូន?

ក្តីកង្វល់ ប្រជាពលរដ្ឋរស់នៅ សព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ ពួកគាត់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿង ជាដើម។ល។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានលើកឡើងថា! លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាល ខេត្តត្បូងឃ្មុំ។

ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មិនគួរបណ្តែតបណ្តោយ គួរតែចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់ នៅក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីពង្រឹង សន្តិសុខ សង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *