ភ្នំពេញ ÷ប្រជាពលរដ្ឋរដ់នៅក្នុងមូលដ្ឋាន បានរាយការណ៍ប្រាប់ឪ្យដឹងថា! មានទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ (ទូហ្គេមបាញ់ត្រី) តុបៀរ បៀរការ៉ាត់ ជាច្រើនតុ បើកលេង លក្ខណ(កាសុីណូ)មួយកន្លែង ជាប់និងហាង ម៉ាស្សា បាទជើង មានយីហោ ម៉ីគួយ តាមបណ្តោយផ្លូវ ១១២ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីតាំងនេះ ត្រូវបានគេដឹងថា ថៅកែជា ជនជាតិ ចិន ដែលហៅ លោកតឿៗ ដែលបានបើកលេងយូរហើយ តែគ្មាន.អាជ្ញាធរ មូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ចុះអនុវត្ត ត្រួតពិនិត្យ និងបង្ក្រាប!ទាល់តែសោះ។
មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ នោះទេ? ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ស្ថិតក្នុងភូមិសាស្ត្រខាងលើ ក៏មិនអាចបើកលេងនៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឡើយ។
ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។ល។
ប្រជាពលរដ្ឋ សំណូមពរ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បី ពង្រឹង សន្តិសុខ សង្គម៕
