សកម្មភាពពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទក្នុង (កាស៊ីណូ ថ្មពេជ្រ)ក្នុង.ឃុំក្អមសំណ ស្រុកលើកដែក …………………………..

ខេត្តកណ្តាល ÷ បុគ្គលដែលហ៊ានបើកល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក្នុង(កាសុីណូ ថ្មពេជ្រ)មួយកន្លែង ស្ថិតនៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ បានជា បើកល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ បានដោយរលូន? រីឯ.អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានបង្ក្រាប!

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! (កាសុីណូ ថ្មពេជ្រ)មួយកន្លែងក្នុង.ស្រុកលើកដែក ខេត្តកណ្តាល បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង ផ្គើននិង គណៈកម្មការ គ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា(គ.ល.ក.)

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ?ម្ចាស់(កាស៊ីណូ ថ្មពេជ្រ)និងបក្សពួក របស់ខ្លួន ក៍មិនអាចបើកល្បែងសុីសង(ជល់មាន់ និងអាប៉ោង)និងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ ក្នុង(កាស៊ីណូ ថ្មពេជ្រ)មួយកន្លែងក្នុង ស្រុកលើកដែក ខេត្តកណ្តាល បានឡើយ។

សកម្មភាពពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក្នុង(កាសុីណូ ថ្មពេជ្រ)ក្នុង.ស្រុកលើកដែក ខេត្តកណ្តាល ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា!ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សារ ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។

ករណីបទល្មើសល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក្នុង(កាសុីណូ ថ្មពេជ្រ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូមមេត្តាជួយ ចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាប! បទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *