ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ផ្ញើសារគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ សូមចូលរួមសម្តែងអំណរសាទរប្រកបដោយសេចក្តីសោមនស្ស រីករាយគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

នាឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមសម្ដែងនូវការគោរពកោតស្ញប់ស្ញែងដ៏ស្មោះស្ម័គ្រចំពោះវីរភាពរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ដែលតែងយកអស់កម្លាំងពលំ និងប្រាជ្ញាស្មារតី ពុះពារបម្រើជាតិ មាតុភូមិ និងប្រជាជនយ៉ាងអង់អាចមោះមុត អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក រហូតមកដល់បច្ចុប្បន្ននេះ។ ទន្ទឹមនេះ ក្នុងនីតិកាលទី៥ នៃព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ បាន និងកំពុងដឹកនាំស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិ សម្រេចបានសមិទ្ធផលត្រចះត្រចង់ជាបន្តបន្ទាប់ គាំទ្រដល់ការធានាបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម រួមចំណែករក្សា និរន្តរភាពនៃការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិ ជាពិសេសលើកស្ទួយ និងបម្រើដោយស្មោះស្ម័គ្រក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធ ទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ។

៣ សីហា ២០២៦
#រដ្ឋបាលខេត្តព្រះវិហារ

Leave a Reply

Your email address will not be published. Required fields are marked *