ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងក្នុង ស្រុកមេមត់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប!

ខេត្តត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់សារព័ត៌មាន យើងអោយបានដឹងថា! ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ ក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកលេងយ៉ាងគគ្រឹកគគ្រេង តែលោកវរសេនីយ៍ទោ ប៉ោង សុីណាត អធិការនគរបាលស្រុកមេមត់ និងលោក ស្រេង លី អភិបាលស្រុកមេមត់ នៅសម្ងំស្ងៀម មិនឃើញចាត់អោយកូនចៅចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! តើហេតុអ្វីទៅទាន។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? មេក្លោងបនល្បែងសុីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសង{ជល់មាន់និងអាប៉ោង}ខុសច្បាប់ នៅលើទឹកដី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឡើយ។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦.នេះ ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទាល់តែសោះ ខណៈបនល្បែងសុីសង នៅតែបន្តបើកលេងអនាធិបតេយ្យ។

ករណីល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ ក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ បានធ្វើអោយប្រជាពលរដ្ឋរស់នៅតំបន់នោះមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សាជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់

លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

នឹងលោក ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ

ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ ក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះផង។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *